​[​១២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដែល​បុគ្គល​ឯណា​នីមួយ​ ​ខ្វល់ខ្វាយ​ហើយ​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ជាទី​ទៅកាន់​ព្រះនិព្វាន​ ​ជា​គ្រឿង​អស់​ទៅ​ ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ក៏​ឈ្មោះថា​ ​បុគ្គល​ទាំងនោះ​ ​បាន​ខ្វល់ខ្វាយ​ហើយ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដែល​បុគ្គល​ឯណា​នីមួយ​ ​ប្រា​រ​ព្វ​ហើយ​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ជាទី​ទៅកាន់​ព្រះនិព្វាន​ ​ជា​គ្រឿង​អស់​ទៅ​ ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ក៏​ឈ្មោះថា​ ​បុគ្គល​ទាំងនោះ​ ​បាន​ប្រារព្ធ​ហើយ​ដែរ​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​ ​ដែល​បុគ្គល​ឯណា​នីមួយ​ ​ខ្វល់ខ្វាយ​ហើយ​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ជាទី​ទៅកាន់​ព្រះនិព្វាន​ ​ជា​គ្រឿង​អស់​ទៅ​ ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ក៏​ឈ្មោះថា​ ​បុគ្គល​ទាំងនោះ​ ​បាន​ខ្វល់ខ្វាយ​ហើយ​ដែរ​។​ ​
ថយ | ទំព័រទី ១០១ | បន្ទាប់