​[​១២៦​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​មានស្មារតី​ ​មាន​សេចក្តី​ដឹងខ្លួន​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ដល់​អ្នក​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានស្មារតី​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​
​ស្មារតី​ ​យ៉ាងនេះ​ឯង​។​
 [​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សេចក្តី​ដឹងខ្លួន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​ថា​ ​វេទនា​កើតឡើង​ ​ដឹង​ច្បាស់​ថា​ ​វេទនា​តាំងនៅ​ ​ដឹង​ច្បាស់​ថា​ ​វេទនា​ដល់​នូវ​សេចក្តី​វិនាស​ទៅ​។​ ​ដឹង​ច្បាស់​ថា​ ​វិតក្កៈ​ ​កើតឡើង​ ​ដឹង​ច្បាស់​ថា​ ​វិតក្កៈ​តាំងនៅ​ ​ដឹង​ច្បាស់​ថា​ ​វិតក្កៈ​ដល់​នូវ​សេចក្តី​វិនាស​ទៅ​។​ ​ដឹង​ច្បាស់​ថា​ ​បញ្ញា​កើតឡើង​ ​ដឹង​ច្បាស់​ថា​ ​បញ្ញា​តាំងនៅ​ ​ដឹង​ច្បាស់​ថា​
ថយ | ទំព័រទី ១០៣ | បន្ទាប់