​[​១៤៤​]​ ​ផ្លូវ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ជា​ផ្លូវ​មូល​តែមួយ​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​ ​នូវ​សោក​ ​និង​ខ្សឹកខ្សួល​ ​ដើម្បី​រលត់​បង់​ ​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​បាន​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ភិក្ខុ​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ក្តី​។​ ​ភិក្ខុ​ពិចារណា​ឃើញ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ក្តី​។​ ​ភិក្ខុ​ពិចារណា​ឃើញ​ចិត្ត​ក្នុងចិត្ត​ ​ជាប្រក្រតី​ក្តី​។​ ​ភិក្ខុ​ពិចារណា​ឃើញ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​ក្តី​។​ ​ផ្លូវ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ជា​ផ្លូវ​មូល​តែមួយ​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​ ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​ ​នូវ​សេចក្តី​សោក​ ​និង​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​បង់​ ​នូវ​ទុក្ខ​និង​ទោមនស្ស​ ​ដើម្បី​បាន​នូវ​មគ្គ​ប្រកប​ ​ដោយ​អង្គ​ ​៨​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​។​
ថយ | ទំព័រទី ១១៤ | បន្ទាប់