​អញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
 [​១៥៤​]​ ​គ្រានោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ទៀត​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មេត្តា​សំដែងធម៌​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​លុះ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់ធម៌​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​គប្បី​ជា​បុគ្គល​តែម្នាក់ឯង​ ​ចៀសចេញ​ទៅ​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​។​ ​
 [​១៥៥​]​ ​ម្នាល​ភិក្ខុ​ ​ហេតុ​ដូច្នោះ​ ​អ្នក​ចូរ​ជម្រះ​ហេតុ​ ​ជា​ខាងដើម​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ចុះ​។​ ​ចុះ​អ្វី​ ​ជា​ខាងដើម​ ​នៃ​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​នឹង​លះបង់​កាយទុច្ចរិត​ចេញ​ ​ចំរើន​កាយសុចរិត​ ​នឹង​លះបង់​វចីទុច្ចរិត​ចេញ​ ​ចំរើន​វចីសុចរិត​ ​នឹង​លះបង់​មនោ​ទុច្ចរិត​ចេញ​ ​ចំរើន​មនោសុចរិត​។​
ថយ | ទំព័រទី ១២១ | បន្ទាប់