​ឆ​ឡិន្ទ្រិ​យ​វគ្គ​


 [​២១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​ ​បេ​ ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​
 ​[​២១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​មិនទាន់​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើត​ ​រលត់​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ទាំង​ ​៥​ ​នេះ​ ​អស់​កាល​ត្រឹមណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ក៏​មិនទាន់​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ឥតមាន​សេចក្តី​ដឹង​ឯទៀត​ ​ក្រៃលែង​ជាង​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​និង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​អស់​កាល​ត្រឹមណោះ​។​
 ​[​២១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​កាលណា​តថាគត​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើត​ ​រលត់​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ទាំង​ ​៥​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលនោះ​ ​ទើប​តថាគត​ ​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ឥតមាន​សេចក្តី​ដឹង​ឯទៀត​ ​ក្រៃលែង​ជាង​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​និង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​។​ ​សេចក្តី​ដឹង​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់