​[​២២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​មាន​ ​៥​ ​ប្រការ​ ​ដូច្នេះ​ឯង​។​
 [​២២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​ជា​អរហន្ត​ ​ព្រោះ​ពេញលេញ​បរិបូណ៌​ ​ដោយ​ឥន្ទ្រិយ​ទាំង​ ​៥​ ​នេះឯង​ ​ជា​អន្ត​រា​បរិ​និ​ព្វា​យី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​អរហន្ត​នោះ​ ​ជា​ឧបហ​ច្ច​បរិ​និ​ព្វា​យី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​អន្ត​រា​បរិ​និ​ព្វា​យី​នោះ​ ​ជា​អ​សង្ខា​របរិ​និ​ព្វា​យី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​ឧបហ​ច្ច​បរិ​និ​ព្វា​យី​នោះ​ ​ជាស​សង្ខា​របរិ​និ​ព្វា​យី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​អ​សង្ខា​របរិ​និ​ព្វា​យី​នោះ​ ​ជា​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​សស​ង្ខា​របរិ​និ​ព្វា​យី​នោះ​ ​ជាស​ក​ទា​គាមី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី​នោះ​ ​ជាឯក​ពី​ជី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​សកទាគាមី​នោះ​ ​ជា​កោ​លង្កោ​លៈ​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​ឯក​ពិ​ជី​នោះ​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់