​ជាស​ត្ត​ក្ខ​ត្តុំ​បរ​មៈ​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​កោ​លង្កោ​លៈ​នោះ​ ​ជា​ធម្មា​នុ​សារី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​សត្ត​ក្ខ​ត្តុំ​បរ​មៈ​នោះ​ ​ជា​សទ្ធា​នុ​សារី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​ធម្មា​នុ​សារី​នោះ​។​
 ​[​២២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៦​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៦​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ចក្ខុន្ទ្រិយ​ ​១​ ​សោ​តិ​ន្ទ្រិយ​ ​១​ ​ឃា​និ​ន្ទ្រិយ​ ​១​ ​ជី​វិ្ហន្ទ្រិយ​ ​១​ ​កាយិន្ទ្រិយ​ ​១​ ​មនិន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​មាន​ ​៦​ ​ប្រការ​ ​ដូច្នេះ​ឯង​។​
 [​២២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៦​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៦​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ចក្ខុន្ទ្រិយ​ ​១​ ​សោ​តិ​ន្ទ្រិយ​ ​១​ ​ឃា​និ​ន្ទ្រិយ​ ​១​ ​ជី​វិ្ហន្ទ្រិយ​ ​១​ ​កាយិន្ទ្រិយ​ ​១​ ​មនិន្ទ្រិយ​ ​១​។​
 [​២២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​អរិយ​សាវក​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើត​ ​រលត់​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ ​៦​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​នេះ​ ​ហៅថា​សោតាបន្ន​ ​មាន​កិរិយា​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​មាន​គតិ​ទៀង​ ​មាន​សេចក្តី​ត្រាស់​ដឹង​ទៅខាងមុខ​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់