​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ទើប​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​សន្មត​ថា​ ​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​ដ្បិតថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ប្រយោជន៍​ជា​របស់​សមណៈ​ ​និង​ប្រយោជន៍​ជា​របស់​ព្រាហ្មណ៍​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​

​ចប់​ ​ឆ​ឡិន្ទ្រិ​យ​វគ្គ​ ​ទី​ ​៣​។​
​ឧទ្ទាន​នៃ​ឆ​ឡិន្ទ្រិ​យ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិន​វិល​មកកាន់​ភព​ថ្មីទៀត​ ​១​ ​អំពី​ឥន្ទ្រិយ​ ​៣​ ​មាន​ជីវិតិន្ទ្រិយ​ជាទីបំផុត​ ​១​ ​អំពី​ឥន្ទ្រិយ​ ​៣​ ​មាន​អញ្ញាតា​វិន្ទ្រិយ​ជាទីបំផុត​ ​១​ ​អំពី​ការ​ត្រាស់​ដឹង​តែ​ម្យ៉ាង​ ​១​ ​អំពី​ឥន្ទ្រិយ​ ​៦​ ​សុទ្ធ​ ​១​ ​អំពី​ព្រះ​សោតា​ ​១​ ​អំពី​ព្រះអរហន្ត​ ​មាន​ ​២​ ​លើក​ ​អំពី​សមណព្រាហ្មណ៍​មាន​ ​២​ ​លើក​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់