​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​នេះ​ ​ហៅថា​ ​សោតាបន្ន​បុគ្គល​ ​មាន​កិរិយា​មិន​ធ្លាក់ចុះ​ ​ក្នុង​អបាយ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​ជា​អ្នកមាន​ការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​។​
 ​[​២៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ឥន្ទ្រិយ​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សុ​ខិន្ទ្រិយ​ ​១​ ​ទុ​ក្ខិន្ទ្រិយ​ ​១​ ​សោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ទោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ឧបេ​ក្ខិន្ទ្រិយ​ ​១​។​
 [​២៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ភិក្ខុ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ឥន្ទ្រិយ​ទាំង​ ​៥​ ​នេះ​ហើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​ ​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​បាន​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​ ​របស់​ខ្លួន​ ​បានសម្រេច​ហើយ​ ​មាន​សញ្ញោជនៈ​ ​ក្នុង​ភព​អស់ហើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​។​
 [​២៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ឥន្ទ្រិយ​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សុ​ខិន្ទ្រិយ​ ​១​ ​ទុ​ក្ខិន្ទ្រិយ​ ​១​ ​សោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ទោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ឧបេ​ក្ខិន្ទ្រិយ​ ​១​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់