​ដឹង​ច្បាស់​នូវ​ការ​រលត់​ទៅ​ ​នៃ​ឧបេ​ក្ខិន្ទ្រិយ​ផង​ ​មួយវិញទៀត​ ​ឧបេ​ក្ខិន្ទ្រិយ​ ​កើតឡើង​ក្នុង​ទី​ឯណា​ ​រមែង​រលត់​ទៅ​ ​ឥតមាន​សេសសល់​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ទីនោះ​ផង​។​ ​ចុះ​ឧបេ​ក្ខិន្ទ្រិយ​ ​កើតឡើង​ក្នុង​ទី​ដូចម្តេច​ ​ទើប​រលត់​ទៅ​ ​ឥតមាន​សេសសល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កន្លង​ ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ដោយសព្វគ្រប់​ ​ហើយ​ចូលកាន់​សញ្ញា​វេទយិត​និរោធ​។​ ​ឧបេ​ក្ខិន្ទ្រិយ​ ​កើតឡើង​ក្នុង​សញ្ញា​វេទយិត​និរោធ​នុ៎ះ​ ​ទើប​រលត់​ទៅ​ ​ឥតមាន​សេសសល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​ដឹង​ច្បាស់​នូវ​ការ​រលត់​ទៅ​ ​នៃ​ឧបេ​ក្ខិន្ទ្រិយ​ ​ប្រមូល​មក​នូវ​ចិត្ត​ ​ដើម្បី​សេចក្តី​ពិត​។​

​ចប់​ ​សុ​ខិន្ទ្រិយ​វគ្គ​ ​ទី​ ​៤​។​​
​ឧទ្ទាន​នៃ​សុ​ខិន្ទ្រិយ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ឥន្ទ្រិយ​សុទ្ធ​ ​១​ ​អំពី​សោតាបន្ន​បុគ្គល​ ​១​ ​អំពី​ភិក្ខុ​ជា​អរហន្ត​ ​១​ ​អំពី​សមណព្រាហ្មណ៍​ ​មាន​ពីរ​លើក​ ​អំពី​ការចែក​ឥន្ទ្រិយ​ ​មាន​ ​៣​ ​លើក​ ​អំពី​សុ​ខិន្ទ្រិ​យកើ​ត​ឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដូច​ព្រនួត​ភ្លើង​ ​១​ ​អំពី​ភិក្ខុ​បានសម្រេច​ឈាន​ ​១​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់