​[​២៨៧​]​ ​អើ​ ​អានន្ទ​ ​ពាក្យ​នុ៎ះ​មែនហើយ​ ​ជរាធម៌​ ​រមែង​មាននៅ​ត្រង់​អវយវៈ​ ​ដែល​កំពុង​ចំរើន​ ​ព្យាធិធម៌​ ​មាននៅ​ត្រង់​ការដែល​មិន​មាន​រោគ​ ​មរណធម៌​ ​ក៏​មាននៅ​ត្រង់​ជីវិត​។​ ​ឆវិវណ្ណ​ ​(​របស់​តថាគត​)​ ​មិន​បរិសុទ្ធ​ផូរផង់​ដូចមុន​ទេ​ ​ទាំង​អង្គាវយវៈ​ ​ក៏​ថូ​រ​ជ្រាយ​ ​មាន​ស្បែក​ជ្រួញជ្រីវ​ ​កាយ​ក៏​ទន់ទោរ​ ​ការប្រែប្រួល​ ​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ ​គឺ​ចក្ខុន្រ្ទិយ​ ​សោ​តិ​ន្ទ្រិយ​ ​ឃា​និ​ន្ទ្រិយ​ ​ជីវ្ហិន្ទ្រិយ​ ​កាយិន្ទ្រិយ​ ​ក៏​ឃើញប្រាកដ​មែន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​ហើយ​ ​លុះ​ព្រះ​សុគត​ ​ទ្រង់​ត្រាស់​ភាសិត​នេះ​រួចហើយ​ ​ទើប​ព្រះ​សាស្តា​ ​ត្រាស់​គាថា​នេះ​ ​តទៅទៀត​ដូច្នេះ​ ​
[​២៨៨​]​ ​ថ្វឺយ​សរីរៈ​នោះ​ ​រមែង​មាន​ក្នុង​កាលដែល​ចាស់​អាក្រក់​ ​ក្នុង​កាលដែល​ជរា​ ​ធ្វើឲ្យ​មាន​សម្បុរ​អាក្រក់​ ​អត្តភាព​ជាទី​ត្រេកអរ​នៃ​ចិត្ត​ ​ក៏​ត្រូវ​ជរា​គ្រប​សង្កត់​ដោយពិត​។​ ​ពួក​សត្វ​ទាំងអស់​ ​មាន​មច្ចុ​ប្រព្រឹត្តទៅ​ខាងមុខ​ ​ទោះ​ជន​ឯណា​ ​រស់នៅ​អស់​ ​១០០​ ​ឆ្នាំ​ក្តី​ ​ជន​នោះ​ ​ចៀសវាង​នូវ​មច្ចុ​តិចតួច​ ​ក៏​ពុំ​រួច​ ​មច្ចុ​ ​តែង​ញំា​ញី​ ​នូវ​សត្វ​ទាំងអស់​ ​ឥត​សល់​ឡើយ​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់