​[​២៨៩​]​ ​សាវត្ថី​និទាន​។​ ​គ្រា​ននោះ​ឯង​ ​ឧណ្ណា​ភព្រា​ហ្ម​ណ៍​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឧណ្ណា​ភព្រា​ហ្ម​ណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​
 [​២៩០​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឥន្ទ្រិយ​ ​៥យ៉ាងនេះ​ ​មាន​វិ​ស័យ​ផ្សេង​ៗ​គ្នា​ ​មាន​អា​រម្ម​ណ៍​ផ្សេង​ៗ​គ្នា​ ​រមែង​មិន​ទទួល​នូវ​អារម្មណ៍​ ​និង​វិស័យ​ ​នៃ​គ្នានឹងគ្នា​ឡើយ​។​ ​ឥន្ទ្រិយ​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ចក្ខុន្ទ្រិយ​ ​១​ ​សោ​តិ​ន្ទ្រិយ​ ​១​ ​ឃា​និ​ន្ទ្រិយ​ ​១​ ​ជី​វិ្ហន្ទ្រិយ​ ​១​ ​កាយិន្ទ្រិយ​ ​១​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​អ្វី​ ​ជាទី​ពឹង​ ​របស់​ឥន្ទ្រិយ​ ​ទាំង​ ​៥​ ​យ៉ាងនេះ​ ​ដែល​មាន​វិ​ស័យ​ផ្សេង​ៗ​គ្នា​ ​មាន​អា​រម្ម​ណ៍​ផ្សេង​ៗ​គ្នា​ ​មិន​ទទួល​នូវ​អារម្មណ៍​ ​និង​វិស័យ​នៃ​គ្នា​និង​គ្នា​ ​ចុះ​សភាវៈ​ដូចម្តេច​ ​រមែង​ទទួល​នូវ​អារម្មណ៍​ ​និង​វិស័យ​នៃ​ឥន្ទ្រិយ​ទាំងនេះ​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់