​ប្រកាស​នូវ​អរហត្តផល​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រពឹ្រត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​នៃ​យើងខ្ញុំ​ព្រះអង្គ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ឫស​
​គល់​។​បេ​។​
 [​៣១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ខ្លួន​បាន​ចំរើន​ ​ធ្វើឲ្យ​ក្រាស់ក្រែល​នូវ​ឥន្ទ្រិយ​មួយ​ ​ទើប​ភិក្ខុ​ជា​ខីណាស្រព​ ​ប្រកាស​នូវ​អរហត្តផល​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ឥន្ទ្រិយ​តែមួយ​ ​គឺ​អ្វី​។​ ​គឺ​បញ្ញិ​ន្ទ្រិយ​។​
 [​៣១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធា​ដែល​សម្រេច​ទៅ​តាម​បញ្ញិ​ន្ទ្រិយ​នោះ​ ​ក៏​តាំងនៅ​ស៊ប់​ ​វីរិយៈ​ ​ដែល​សម្រេច​ទៅ​តាម​បញ្ញិ​ន្ទ្រិយ​នោះ​ ​ក៏​តាំងនៅ​ស៊ប់​ ​សតិ​ ​ដែល​សម្រេច​ទៅ​តាម​បញ្ញិ​ន្ទ្រិយ​ ​នោះ​ ​ក៏​តាំងនៅ​ស៊ប់​ ​សមាធិ​ ​ដែល​សម្រេច​ទៅ​តាម​បញ្ញិ​ន្ទ្រិយ​នោះ​ ​ក៏​តាំងនៅ​ស៊ប់​ ​ចំពោះ​ ​អរិយ​សាវក​ ​ដែល​មាន​បញ្ញា​។​
ថយ | ទំព័រទី ២០០ | បន្ទាប់