​[​៣២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ឥន្ទ្រិយ​ ​៤​ ​យ៉ាងនេះ​ឯង​ ​ទើប​ភិក្ខុ​ជា​ខីណាស្រព​ ​ប្រកាស​នូវ​អរហត្តផល​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៣២២​]​ ​និទាន​ដដែល​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ឥន្ទ្រិយ​ប៉ុន្មាន​យ៉ាង​ ​ទើប​ភិក្ខុ​ជា​ខីណាស្រព​ ​ប្រកាស​នូវ​អរហត្តផល​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​នៃ​យើងខ្ញុំ​ព្រះអង្គ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ឫសគល់​។​បេ​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់