​[​៣២៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​ដ៏​មាន​អាយុ​ ​ឃើញ​អំណាច​ប្រយោជន៍​ដូចម្តេច​ ​ទើប​ប្រកាស​នូវ​អរហត្តផល​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៣២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ឥន្ទ្រិយ​ ​៣​ ​យ៉ាង​ ​ទើប​បិ​ណ្ឌោ​លភារ​ទ្វា​ជ​ភិក្ខុ​ ​ប្រកាស​នូវ​អរហត្តផល​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៣៣០​]​ ​ឥន្ទ្រិយ​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សតិ​ន្ទ្រិយ​ ​១​ ​សមា​ធិន្ទ្រិយ​ ​១​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​
 [​៣៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ឥន្ទ្រិយ​ ​៣​ ​យ៉ាងនេះ​ឯង​ ​ទើប​បិ​ណ្ឌោ​លភារ​ទ្វា​ជ​ភិក្ខុ​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់