​[​៣៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ឥន្ទ្រិយ​ទាំង​ ​៥​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​ ​វីរិយិ​ន្ទ្រិយ​ ​១​ ​សតិ​ន្ទ្រិយ​ ​១​ ​សមា​ធិន្ទ្រិយ​ ​១​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​មិនទាន់​បាន​ប៉ះពាល់​ ​នូវ​គតិ​ដ៏​ប្រសើរ​ ​និង​ផល​ដែល​ជាទីបំផុត​ ​ដោយ​កាយ​នៅឡើយ​ទេ​ ​គ្រាន់តែ​ពិចារណា​ឃើញ​ ​ធ្លុះធ្លាយ​ដោយ​ប្រាជ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​សេក្ខបុគ្គល​ ​ស្ថិតនៅ​ក្នុង​សេក្ខភូមិ​ ​អាស្រ័យ​បរិយាយ​នេះឯង​ ​ទើប​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​សេក្ខបុគ្គល​។​
 [​៣៥៩​]​ ​ចុះ​ភិក្ខុ​ជា​អសេក្ខ​បុគ្គល​ ​ស្ថិតនៅ​ក្នុង​អសេក្ខភូមិ​ ​អាស្រ័យ​បរិយាយ​ដូចម្តេច​ ​ទើប​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​អសេក្ខ​បុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អសេក្ខ​បុគ្គល​ ​ក្នុង​សាសនា​នេះ​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ឥន្ទ្រិយ​ ​ទាំង​ ​៥​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​ ​វីរិយិ​ន្ទ្រិយ​ ​១​ ​សតិ​ន្ទ្រិយ​ ​១​ ​សមា​ធិន្ទ្រិយ​ ​១​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ភិក្ខុ​ជា​អសេក្ខ​បុគ្គល​ ​រមែង​បាន​ប៉ះពាល់​ ​នូវ​គតិ​ដ៏​ប្រសើរ​ ​និង​ផល​ ​ដែល​ជាទីបំផុត​ ​ដោយ​កាយ​ផង​ ​ពិចារណា​ឃើញ​ ​ធ្លុះធ្លាយ​ដោយ​ប្រាជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អសេក្ខ​បុគ្គល​ ​ស្ថិតនៅ​ក្នុង​អសេក្ខភូមិ​ ​អាស្រ័យ​បរិយាយ​នេះឯង​ ​ទើប​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​អសេក្ខ​បុគ្គល​។​
ថយ | ទំព័រទី ២២១ | បន្ទាប់