​ពោធិ​បក្ខិយ​វគ្គ​


 ​[​៣៨៦​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះ​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ទាំងឡាយ​។​ ​ចុះ​ឥន្ទ្រិយ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះឯង​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​សញ្ញោជនៈ​ទាំងឡាយ​។​
 [​៣៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះ​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កិរិយា​ដក​ចោល​ ​នូវ​អនុ​សយ​កិលេស​។​ ​ចុះ​ឥន្ទ្រិយ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះឯង​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កិរិយា​ដក​ចោល​ ​នូវ​អនុ​សយ​កិលេស​។​
ថយ | ទំព័រទី ២៣៤ | បន្ទាប់