​[​៣៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​។​ ​ឥន្ទ្រិយ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​មាន​ ​៥​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​ ​៧​ ​អានិសង្ស​ ​៧​ ​រមែង​កើត​ប្រាកដ​ ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥន្ទ្រិយ​ ​៥​ ​នេះឯង​។​ ​ផល​ ​៧​ ​អានិសង្ស​ ​៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​នោះ​ ​រមែង​បាន​អរហត្តផល​យ៉ាង​ឆាប់​ ​ក្នុង​បច្ចុប្បន្ន​ ​បើ​មិនបាន​អរហត្តផល​យ៉ាង​ឆាប់​ ​ក្នុង​បច្ចុប្បន្ន​ទេ​ ​ក៏​គង់​បាន​អរហត្តផល​ ​ក្នុង​ការ​ទៀប​ស្លាប់​ ​បើ​មិនបាន​អរហត្តផល​យ៉ាង​ឆាប់​ ​ក្នុង​បច្ចុប្បន្ន​ទេ​ ​បើ​មិនបាន​អរហត្តផល​ ​ក្នុង​កាល​ទៀប​ស្លាប់​ទេ​ ​បុគ្គល​នោះ​ ​ក៏​គង់​បាន​ជា​អន្ត​រា​បរិ​និ​ព្វា​យី​បុគ្គល​ ​បាន​ជា​ឧបហ​ច្ច​បរិ​និ​ព្វា​យី​បុគ្គល​ ​បាន​ជា​អ​សង្ខា​របរិ​និ​ព្វា​យិ​បុគ្គល​ ​បាន​ជាស​សង្ខា​របរិ​និ​ព្វា​យិ​បុគ្គល​ ​បាន​ជា​ឧទ្ធំ​សោត​អក​និ​ដ្ឋ​គាមិ​បុគ្គល​ ​ព្រោះ​អស់​ទៅ​ ​នៃ​សញ្ញោជនៈ​ ​៥​ ​ជា​ចំណែកខាង​ក្រោម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​ ​៧​ ​អានិសង្ស​ ​៧​ ​រមែង​កើត​ប្រាកដ​ ​ព្រោះតែ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥន្ទ្រិយ​ ​៥​ ​នេះឯង​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់