​[​៤៥០​]​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​និមិត្ត​ជា​ឱឡារិក​ ​ទ្រង់​ធ្វើ​ឱភាស​ជា​ឱឡារិក​ ​យ៉ាងនេះ​ក៏ដោយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​នៅតែ​មិន​យល់​សេចក្តី​ច្បាស់លាស់​ឡើយ​ ​មិនបាន​អារាធនា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​អស់​មួយ​អាយុកប្ប​ ​សូម​ព្រះ​សុគត​ ​ទ្រង់​គង់នៅ​ ​អស់​មួយ​អាយុកប្ប​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដូច្នេះ​ឡើយ​ ​ព្រោះ​មារ​ចូល​មក​ជ្រែក​ចិត្ត​។​
 [​៤៥១​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​ទៅចុះ​ ​ចូរ​សំគាល់​នូវ​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​ ​រួច​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើរប្រទក្សិណ​ ​ហើយ​អង្គុយ​ជិត​គល់ឈើ​មួយ​ដើម​ ​ដ៏​មិន​ឆ្ងាយ​ប៉ុន្មាន​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់