​[​៥២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ឥទ្ធិបាទ​ ​៤​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើន​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​រមែង​បានសម្រេច​ ​នូវ​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​
 [​៥៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ឥទ្ធិបាទ​ ​៤​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើន​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ ​ដោយ​បញ្ញា​ ​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​(​អភិញ្ញា​ ​ទាំង​ ​៦​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ​)​។​
ថយ | ទំព័រទី ៣២៥ | បន្ទាប់