​[​៥៣៤​]​ ​ម្នាល​អានន្ទ​ ​ដុំដែក​ដែល​ក្តៅ​សព្វ​ ​អស់​មួយថ្ងៃ​ ​ជាដុំ​ដែក​ស្រាល​ ​ដោយ​វិសេស​ផង​ ​ទន់​ដោយ​វិសេស​ផង​ ​គួរ​ដល់​ការងារ​ ​ដោយ​វិសេស​ផង​ ​មាន​ពន្លឺផ្លេក​ ​ៗ​ ​ដោយ​វិសេស​ផង​ ​ដូចម្តេច​មិញ​។​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ ​តថាគត​ ​ដំ​កល់​កាយ​ក្នុងចិត្ត​ផង​ ​ដំ​កល់​ចិត្ត​ក្នុង​កាយ​ផង​ ​ស្ទង់​ចុះ​នូវ​សុខ​សញ្ញា​ ​និង​លហុ​សញ្ញា​ក្នុង​កាយ​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​កាយ​របស់​តថាគត​ ​ស្រាល​ដោយ​វិសេស​ផង​ ​ទន់​ដោយ​វិសេស​ផង​ ​គួរ​ដល់​ការងារ​ ​ដោយ​វិសេស​ផង​ ​មាន​ពន្លឺផ្លេក​ ​ៗ​ ​ដោយ​វិសេស​ផង​ ​ក៏​ដូច្នោះឯង​។​
 [​៥៣៥​]​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ ​តថាគត​ ​ដំ​កល់​កាយ​ក្នុងចិត្ត​ផង​ ​ដំ​កល់​ចិត្ត​ក្នុង​កាយ​ផង​ ​ស្ទង់​ចុះ​នូវ​សុខ​សញ្ញា​ ​និង​លហុ​សញ្ញា​ក្នុង​កាយ​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​កាយ​របស់​តថាគត​ ​អណ្តែត​អំពី​ផែនដី​ ​ទៅកាន់​អាកាស​ ​ដោយ​ឥត​លំបាក​សោះ​។​ ​តថាគត​នោះ​ ​តែង​បានសម្រេច​នូវ​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​
ថយ | ទំព័រទី ៣២៨ | បន្ទាប់