​ចំរើន​ចិត្ត​ ​ប្រកបដោយ​ពន្លឺ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​
 [​៥៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​បានសម្រេច​នូវ​ឥទ្ធិ​វិ​ធៈ​ ​(​ការសំដែង​ឫទ្ធិ​)​ ​ច្រើនប្រការ​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​ ​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​
 ​[​៥៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​(​អភិញ្ញា​ ​ទាំង​ ​៦​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​)​។​

​ចប់​ ​អយោគុឡ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ៣៤៣ | បន្ទាប់