​ចិត្ត​ក៏​ប្រាសចាក​តម្រេក​ ​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​កាល​ភិក្ខុ​នោះ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ចិត្ត​ក៏​ប្រាសចាក​តម្រេក​ ​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​មានចិត្ត​រួច​ស្រឡះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ហៅថា​ ​មហាបុរស​ ​ព្រោះ​មានចិត្ត​រួច​ស្រឡះ​ ​មិនមែន​ហៅថា​ ​មហាបុរស​ ​ព្រោះ​មិន​មានចិត្ត​រួច​ស្រឡះ​ទេ​។​
 [​៤៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​ក្នុង​បា​វា​រិក​ម្ព​វន​ ​ជិត​ក្រុង​នា​ឡ​ន្ទា​។​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់