​[​៥០​]​ ​ម្នាល​សារីបុត្ត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​ឯណា​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​អតីតកាល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងអស់​នោះ​ ​អ្នក​បាន​កំណត់​ដឹង​ ​នូវ​ចិត្ត​ដោយចិត្ត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងនោះ​ ​ព្រះអង្គ​មាន​សីល​យ៉ាងនេះ​ខ្លះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងនោះ​ ​ព្រះអង្គ​មានធម៌​យ៉ាងនេះ​ខ្លះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងនោះ​ ​ព្រះអង្គ​មាន​បញ្ញា​យ៉ាងនេះ​ខ្លះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងនោះ​ ​ព្រះអង្គ​មានធម៌​ ​ជា​គ្រឿង​នៅ​យ៉ាងនេះ​ខ្លះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងនោះ​ ​ព្រះអង្គ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ខ្លះ​ ​ដូច្នេះ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​កំណត់​មិនបានទេ​។​
 [​៥១​]​ ​ម្នាល​សារីបុត្ត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​ឯណា​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​អនាគតកាល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងអស់​នោះ​ ​អ្នក​កំណត់​ដឹង​ ​នូវ​ចិត្ត​ដោយចិត្ត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​នោះ​ ​ព្រះអង្គ​មាន​សីល​យ៉ាងនេះ​ខ្លះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​នោះ​ ​ព្រះអង្គ​មានធម៌​យ៉ាងនេះ​ខ្លះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​នោះ​ ​ព្រះអង្គ​មាន​បញ្ញា​យ៉ាងនេះ​ខ្លះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​នោះ​ ​ព្រះអង្គ​មានធម៌​ជា​គ្រឿង​នៅ​យ៉ាងនេះ​ខ្លះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​នោះ​ ​ព្រះអង្គ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ខ្លះ​ ​ដូច្នេះ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​កំណត់​មិនបានទេ​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់