​[​៧២​]​ ​គ្រានោះ​ ​ព្រះ​ពា​ហិ​យៈ​ដ៏​មាន​អាយុ​ ​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចេញទៅ​។​ ​គ្រានោះ​ ​ព្រះ​ពា​ហិ​យៈ​ដ៏​មាន​អាយុ​ ​ជា​បុគ្គល​ម្នាក់ឯង​ ​ចៀសចេញ​ចាក​ពួក​ ​មិនបាន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​នូវ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​កុលបុត្ត​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោកុត្តរធម៌​ឯណា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោកុត្តរធម៌​ ​ដ៏​ប្រសើរ​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ក៏បាន​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​ពា​ហិ​យៈ​ដ៏​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​ ​១​ ​អង្គ​ដែរ​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់