​ចូរ​ពិចារណា​ ​ឲ្យ​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ចូរ​ពិចារណា​ឲ្យ​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ម្នាល​ឧ​ត្តិ​យៈ​ ​កាលណាបើ​អ្នក​អាស្រ័យ​នូវ​សីល​ ​ដំ​កល់​នៅក្នុង​សីល​ ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះ​ ​យ៉ាងនេះ​ហើយ​ ​លំដាប់​អំពី​នោះ​ទៅ​ ​អ្នក​នឹង​បាន​ដល់​នូវ​ត្រើយ​នៃ​វដ្តៈ​ ​ដែល​ជា​លំនៅ​នៃ​មច្ចុ​។​ ​
 [​៧៥​]​ ​គ្រានោះ​ ​ព្រះ​ឧ​ត្តិ​យៈ​ដ៏​មាន​អាយុ​ ​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះ​ដ៏​ ​មាន​ព្រះ​ភាគ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចេញទៅ​។​ ​លំដាប់នោះ​ ​ព្រះ​ឧ​ត្តិ​យៈ​ដ៏​មាន​អាយុ​ ​ជា​បុគ្គល​ម្នាក់ឯង​ ​ចៀសចេញ​ចាក​ពួក​ ​មិនបាន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មានចិត្ត​ស្លុង​
ថយ | ទំព័រទី ៦៥ | បន្ទាប់