​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​តែង​ពិចារណា​ឃើញ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ជា​គុណជាតិ​ប្រសើរ​ ​ជាទី​ស្រោចស្រង់​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​អ្នកធ្វើ​នោះ​។​
 [​៧៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ដឹង​ជា​ដម្បូង​ ​ទ្រង់​គង់​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេល​ប្រទេស​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ទីស្ងាត់​ ​សម្ងំ​នៅតែ​មួយ​ព្រះអង្គ​ឯង​ ​ទ្រង់​មានព្រះហឫទ័យ​ត្រិះរិះ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ផ្លូវ​នេះ​ ​ជា​ផ្លូវ​តែមួយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្អាត​ ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​ ​នូវ​សេចក្តី​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​ធម៌​ដែល​បុគ្គល​គប្បី​ដឹង​ ​គឺ​អរិយមគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ក្តី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ភិក្ខុ​ ​(​ពិចារណា​ឃើញ​ ​នូវ​វេទនា​)​ ​ក្នុង​វេទនា​ទាំងឡាយ​ក្តី​។​ ​ភិក្ខុ​ ​(​ពិចារណា​ឃើញ​នូវ​ចិត្ត​)​ ​ក្នុងចិត្ត​ក្តី​។​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ក្តី​ ​មាន​ព្យាយាម
ថយ | ទំព័រទី ៦៧ | បន្ទាប់