​[​៧៩​]​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះពុទ្ធដីកា​នេះ​ ​យ៉ាងនេះ​ឯង​ ​បពិត្រ​ព្រះ​សុគត​ ​ព្រះពុទ្ធដីកា​នេះ​ ​យ៉ាងនេះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផ្លូវ​នេះ​ ​ជា​ផ្លូវ​តែមួយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្អាត​ ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​ ​នូវ​សេចក្តី​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​ ​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​ធម៌​ដែល​បុគ្គល​គប្បី​ដឹង​ ​គឺ​អរិយមគ្គ​ ​ដើម្បី​ធ្វើឲ្យ​ ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ត្រូវ​ពិចារណា​ឲ្យ​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ក្តី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ ​(​ពិចារណា​ឃើញ​ ​នូវ​វេទនា​)​ ​ក្នុង​វេទនា​ទាំងឡាយ​ក្តី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ ​(​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​)​ ​ក្នុងចិត្ត​ក្តី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ក្តី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​
ថយ | ទំព័រទី ៦៩ | បន្ទាប់