​[​១០៣​]​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​យ៉ាងនេះ​ហើយ​ ​ព្រាហ្មណ៍​នោះ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ ​ទីរឭក​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​
 [​១០៤​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​និង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​វត្ត​ក​ណ្ត​កី​វន​ ​ជិត​ក្រុង​សាកេ​ត​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​និង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ចេញ​ចាកទី​ស្ងាត់​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ចូល​ទៅ​រក​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ ​ជាមួយនឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់