[​១០៦​]​ ​និទាន​ដដែល​នោះ​ឯង​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​
 [​១០៧​]​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​គេ​តែង​ពោល​ថា​ ​អសេក្ខៈ​ ​អសេក្ខៈ​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​ចុះ​អសេក្ខៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ដែល​ឈ្មោះថា​ ​អសេក្ខៈ​ ​ព្រោះ​បាន​ចំរើន​នូវ​សេចក្តី​សម្រេច​(​១​)​ ​នៃ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ដែល​ឈ្មោះថា​ ​អសេក្ខៈ​ ​ព្រោះ​បាន​ចំរើន​ ​នូវ​សេចក្តី​សម្រេច​ ​នៃ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​។​
​(​១​)​ ​សតិ​ប្ប​ដ្ឋាន​ ​ដែល​ភិក្ខុ​ចំរើន​បានសម្រេច​ ​ដល់​អរហត្តផល​ ​ហៅថា​ ​ចំរើន​នូវ​សេចក្តី​សម្រេច​។​ ​(​សម​ត្តា​ភាវនា​)​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់