​[​១១៦​]​ ​និទាន​ដដែល​នោះ​ទៀត​។​ ​សម័យ​នោះ​ឯង​ ​មាន​ទិន្ន​គហបតី​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺធ្ងន់​។​ ​គ្រានោះ​ ​មាន​ទិន្ន​គហបតី​ ​ហៅ​បុរស​ម្នាក់​មក​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​ចូរ​មកនេះ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំករុណា​ ​មិន​ល្មម​អត់ទ្រាំ​បានទេ​ ​មិន​ល្មម​ ​ប្រព្រឹត្តទៅ​បាន​ស្រួល​ទេ​ ​ទុក្ខវេទនា​ ​របស់ខ្ញុំ​ករុណា​ ​ធ្ងន់​ពេក​ណាស់​ ​រមែង​ចំរើន​ឡើង​ ​មិន​ធូរ​ថយ​ទៅ​ទេ​ ​ការ​ចំរើន​ឡើង​ ​រមែង​ប្រាកដ​ ​ឯ​ការ​ធូរ​ថយ​ទៅ​ ​មិន​ប្រាកដ​ទេ​។​
 [​១១៧​]​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំករុណា​ត្រូវ​ទុក្ខវេទនា​ ​មាន​សភាព​ដូច្នេះ​ ​ប៉ះពាល់​ហើយ​ ​ក៏​ពិចារណា​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់