​ជា​ធម៌​ ​ដែល​ត្រូវ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ ​ញាណ​កើតឡើង​ ​បញ្ញា​កើតឡើង​ ​វិជ្ជា​កើតឡើង​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​ស្តាប់​ហើយ​ ​ក្នុង​កាល​ ​មុន​ថា​ ​ការពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​តថាគត​បាន​ចំរើន​ហើយ​។​
 ​[​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ ​ញាណ​កើតឡើង​ ​បញ្ញា​កើតឡើង​ ​វិជ្ជា​កើតឡើង​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​ស្តាប់​ហើយ​ ​ក្នុង​កាលមុន​ថា​ ​នេះ​ជា​ការពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ចក្ខុ​ជាដើម​ ​ក៏​កើតឡើង​)​ ​ដល់​តថាគត​ថា​ ​ការពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​នោះ​ឯង​ ​ជា​ធម៌​ដែល​ត្រូវ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ ​ញាណ​កើតឡើង​ ​បញ្ញា​កើតឡើង​ ​វិជ្ជា​កើតឡើង​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​ស្តាប់​ហើយ​ ​ក្នុង​កាលមុន​ថា​ ​ការពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​តថាគត​ ​បាន​ចំរើន​ហើយ​។
ថយ | ទំព័រទី ៩៩ | បន្ទាប់