ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្ដីរលត់ ដើម្បីសេចក្ដីស្ងប់ស្ងាត់ ដើម្បីសេចក្ដីដឹងច្បាស់ ដើម្បីសេចក្ដីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[១៨៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះអានន្ទដ៏មានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ ល្មមឲ្យកើតសេចក្ដីស្និទស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា អាវុសោអានន្ទ ព្រោះលះបង់ធម៌ប៉ុន្មានយ៉ាង ព្រោះប្រកបធម៌ប៉ុន្មានយ៉ាង ទើបព្រះដ៏មានព្រះភាគ ទ្រង់ព្យាករពួកសត្វនេះ យ៉ាងនេះថា ជាសោតាបន្នបុគ្គល មាន សភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខ។
[១៨៧] ម្នាលអាវុសោ ព្រោះលះធម៌ ៤ យ៉ាង ព្រោះប្រកបធម៌ ៤ យ៉ាង ទើបព្រះដ៏មានព្រះភាគ ទ្រង់ព្យាករពួកសត្វនេះ យ៉ាងនេះថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង