បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រសិនបើអញធ្វើមរណកាល ក្នុងសម័យនេះ គតិរបស់អញ ដូចម្ដេចទៅ អភិសម្បរាយភព របស់អញដូចម្ដេចទៅ។
[២០៩] ព្រះដ៏មានព្រះភាគត្រាស់ថា បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកទេ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកទេ។ បពិត្រព្រះមហានាម ចិត្តដែលបុគ្គលណា អប់រំហើយដោយសទ្ធា ចិត្តដែលបុគ្គលណា អប់រំហើយដោយសីល ចិត្តដែលបុគ្គលណា អប់រំហើយដោយសុតៈ ចិត្តដែលបុគ្គលណា អប់រំហើយដោយចាគៈ ចិត្តដែលបុគ្គលណា អប់រំហើយដោយបញ្ញា អស់កាលដ៏យូរ។ ក៏កាយឯណារបស់បុគ្គលនោះ មានរូបជាទីប្រជុំ នៃមហាភូតទាំង ៤ កើតមកអំពីមាតា និងបិតា ចំរើនឡើងដោយបាយ និងនំកុម្មាស មានការមិនទៀង ការដុសលាង ការគក់ច្របាច់ ការបែកធ្លាយ និងការរាត់រាយទៅ ជាធម្មតា ក្អែកទាំងឡាយ តែងចឹកស៊ីខ្លះ ត្មាតទាំងឡាយ តែងចឹកស៊ីខ្លះ ត្រដក់ទាំងឡាយ តែងចឹកស៊ីខ្លះ សុនខទាំងឡាយ តែងទំពាស៊ីខ្លះ ចចកទាំងឡាយតែងទំពាស៊ីខ្លះ បាណកជាតិទាំងឡាយផ្សេងៗ ( សត្វតូចៗ មានរុយជាដើម) តែងចោមរោមជញ្ជក់ស៊ីខ្លះ នូវកាយនោះឯង។