បានចូលមកអង្គុយជិតភិក្ខុទាំងឡាយ ដែលគួរជាទីចំរើនចិត្តផង ហើយចូលទៅនគរកបិលព័ស្តុ ក្នុងវេលាល្ងាចវិញ តែងទៅដោយដំរីលឿនក៏មាន ទៅដោយសេះលឿនក៏មាន ទៅដោយរថលឿនក៏មាន ទៅដោយរទេះលឿនក៏មាន ទៅដោយបុរសលឿនក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនោះ សតិរបស់ខ្ញុំព្រះអង្គ ប្រារព្ធព្រះដ៏មានព្រះភាគ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះធម៌ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះសង្ឃ ក៏ភ្លេចបាត់ទៅ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រសិនបើអញ ធ្វើមរណកាល ក្នុងសម័យនេះ គតិរបស់អញ ដូចម្ដេចទៅ អភិសម្បរាយភពរបស់អញ ដូចម្ដេចទៅ។
[២១២] បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកទេ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកទេ។ បពិត្រព្រះមហានាម អរិយសាវក ប្រកបដោយធម៌ ៤ យ៉ាង តែងបង្អោន ទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ធម៌ ៤ យ៉ាង គឺអ្វីខ្លះ។ បពិត្រព្រះមហានាម អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ។បេ។ ព្រះអង្គជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ