​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​នេះ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ទី​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ទាំង​ ​៤​ ​នេះឯង​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​។​ ​
 ​[​២៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​នេះ​ ​មាន​ ​៤​ ​។​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មានជោគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​នេះ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ទី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ជា​អ្នកមាន​ចិត្ត​ប្រាសចាក​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​តែង​មាន​ចាគៈ​រួច​ស្រឡះ​ហើយ​ ​មាន​បាតដៃ​លាង​ចាំតែ​ឲ្យ​ ​ត្រេកអរ​ ​ក្នុង​ការ​លះបង់​ ​ជា​អ្នក​គួរ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រលែក​។​ ​នេះ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​ទី​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ទាំង​ ​៤​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់