​[​២៨៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវ​បទ​(​១​)​ ​របស់​វិសុទ្ធិ​ទេវតា​(​២​)​ ​៤​ ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​បរិសុទ្ធ​ ​ដើម្បី​ផូរផង់​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​ផូរផង់​។​ ​ទេវ​បទ​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​នេះ​ជា​ទេវ​បទ​ ​ទី​ ​១​ ​របស់​ពួក​ទេវតា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​បរិសុទ្ធ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ផូរផង់​ ​ដល់​ពួក​សត្វ​ ​ដែល​នៅ​មិនទាន់​ផូរផង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​ ​ ​ ​(​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​ ​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​នេះ​ជា​ទេវ​បទ​ ​ទី​ ​៤​ ​របស់​ពួក​ទេវតា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​បរិសុទ្ធ​ ​ដើម្បី​សេចក្តី​ផូរផង់​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​
​(​១​)​ ​សេចក្តី​ប្រតិបត្តិ​ ​ឲ្យបាន​ជា​ ​វិសុទ្ធិ​ទេវតា​ ​(​២​)​ ​សំដៅយក​ព្រះ​អរិយបុគ្គល​ ​៤ពួក​ ​គឺ​លោក​ដែល​បាន​ដល់​ ​សោតាបត្តិផល១​ ​សកទាគាមិផល១​ ​អនាគាមិផល១​ ​អរហត្តផល១​។​ ​(​អ​ដ្ឋ​ល​ថា​)​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់