​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​ពួក​ទេវតា​ណា​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ហើយ​ច្យុត​អំពី​ទីនេះ​ ​ទៅ​កើត​ក្នុង​ទីនោះ​ ​ទេវតា​ទាំងនោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ពួក​យើង​ប្រកបដោយ​អរិយ​កន្ត​សីល​ ​មាន​សភាព​យ៉ាងណា​ ​ហើយ​ច្យុត​អំពី​ទីនោះ​ ​មក​កើត​ក្នុង​ទីនេះ​ ​សូម្បី​អរិយ​សាវក​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​មាន​សភាព​យ៉ាងនោះ​ ​គង់​នឹង​មក​ក្នុង​សំណាក់​ ​នៃ​ពួក​ទេវតា​ ​(​ដូច្នោះ​ដែរ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ទៅកាន់​សភា​ ​មានចិត្តល្អ​ ​សរសើរ​បុគ្គល​អ្នក​ប្រកបដោយ​ធម៌​ទាំង​ ​៤​ ​នេះឯង​។​ ​
 ​[​២៩១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្ដុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ឯង​ ​មហា​នាម​សក្កៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​មហា​នាម​សក្កៈ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ជា​ឧបាសក​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ម្នាល​មហា​នាម​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់