បុគ្គលជាអ្នកដល់ នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ព្រោះហេតុឯណា។ ម្នាលមហានាម បុគ្គល ដែលឈ្មោះថាឧបាសក ព្រោះហេតុនេះឯង។
[២៩២] បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក បរិបូណ៌ដោយសីល តើដោយហេតុដូចម្ដេច។ ម្នាលមហានាម ឧបាសកជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការផឹកទឹកស្រវឹង គឺសុរា និងមេវ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ ដោយហេតុឯណា។ ម្នាលមហានាម ឧបាសកបរិបូណ៌ ដោយសីល ដោយហេតុនេះឯង។
[២៩៣] បពិត្រព្រះអង្គដ៏ចំរើន ឧបាសក បរិបូណ៌ដោយសទ្ធា តើដោយហេតុដូចម្ដេច។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿនូវសេចក្ដីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ម្នាលមហានាម ឧបាសកបរិបូណ៌ដោយសទ្ធា ដោយហេតុនេះឯង។