​[​២៩៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាសក​ ​បរិបូណ៌​ដោយ​ចាគៈ​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ម្នាល​មហា​នាម​ ​ឧបាសក​ក្នុង​សាសនា​នេះ​ ​មានចិត្ត​ប្រាសចាក​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​តែង​មាន​ចាគៈ​រួច​ស្រឡះ​ហើយ​ ​មាន​បាតដៃ​លាង​ចាំ​ឲ្យ​ ​ត្រេកអរ​ក្នុង​ការ​លះ​ ​គួរ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រលែក​។​ ​ម្នាល​មហា​នាម​ ​ឧបាសក​ ​បរិបូណ៌​ដោយ​ចាគៈ​ ​ដោយហេតុនេះ​ឯង​។​ ​
 ​[​២៩៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាសក​ ​បរិបូណ៌​ដោយ​ប្រាជ្ញា​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ម្នាល​មហា​នាម​ ​ឧបាសក​ក្នុង​សាសនា​នេះ​ ​មាន​ប្រាជ្ញា​ប្រកបដោយ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​ ​នូវ​សេចក្ដី​ចំរើន​ ​និង​វិនាស​ ​ជា​ប្រាជ្ញា​ប្រសើរ​មោះមុត​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទុក្ខ​ ​ដោយ​ប្រពៃ​។​ ​ម្នាល​មហា​នាម​ ​ឧបាសក​បរិបូណ៌​ដោយ​ប្រាជ្ញា​ ​ដោយហេតុនេះ​ឯង​។​ ​
 ​[​២៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទឹកភ្លៀង​មាន​គ្រាប់​ដ៏​ថ្លោស​ ​ធ្លាក់ចុះ​ខាងលើ​ភ្នំ​ ​ទឹក​តែង​ហូរ​ទៅកាន់​ទំនាប​ ​បំពេញ​ជ្រោះ​ភ្នំ​ ​និង​ក្រហែង​ ​ប្រឡាយ​ឲ្យ​ពេញ​ ​ជ្រោះ​ភ្នំ​ ​ក្រហែង​និង​ប្រឡាយ​ដ៏​ពេញ​ ​តែង​ហៀរ​ទៅ​បំពេញ​បារាយណ៍(១)​​ ​តូច​ៗ​ ​ដ៏​ពេញ​ ​តែង​បំពេញ​បា​រាយ​ណ៍​ធំៗ​
(១)​ ​ពាក្យ​ថា​បារាយណ៍​ ​គឺ​បឹង​ ​ឬ​ ​ត្រពាំង​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់