​បា​រាយ​ណ៍​ធំៗ​ដ៏​ពេញ​ ​តែង​បំពេញ​ ​ស្ទឹង​ ​ស្ទឹង​ដ៏​ពេញ​ ​តែង​ ​(​ហូរ​ទៅ​)​ ​បំពេញ​ទន្លេ​ ​ទន្លេ​ដ៏​ពេញ​ ​តែង​ហូរ​ទៅ​បំពេញ​មហាសមុទ្ទ​សាគរ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​សេចក្ដី​ជ្រះថ្លា​ ​មិនបាន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ក្ដី​ ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះធម៌​ក្ដី​ ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះសង្ឃ​ក្ដី​ ​អរិយ​កន្ត​សីល​ក្ដី​ ​ធម៌​ទាំងអម្បាល​នេះ​ ​របស់​អរិយ​សាវក​ ​តែង​ហូរ​ទៅដល់​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 ​[​២៩៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​យាង​ចូល​ទៅ​រក​ទីលំនៅ​ ​នៃ​សាកិយានី​ ​ឈ្មោះ​ ​កា​ឡិ​គោ​ធា​ ​លុះ​យាង​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​គ្រានោះ​ ​នាង​កា​ឡិ​គោ​ធា​សាកិយានី​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​នាង​កា​ឡិ​គោ​ធា​សាកិយានី​ ​ដែល​អង្គុយ​ក្នុង​ទីសម​គួរ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់