[២៩៨] ម្នាលនាងគោធា ពួកអរិយសាវិកា ប្រកបដោយធម៌ ៤ ជាសោតាបន្នបុគ្គល ជាអ្នកមានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលនាងគោធា ពួកអរិយសាវិកា ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ តែងមានចាគៈ រួចស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេកអរ ក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរ ក្នុងការឲ្យ និងការចែករលែក។ ម្នាលនាងគោធា ពួក អរិយសាវិកា ប្រកបដោយធម៌ ទាំង ៤ នេះឯង ជាសោតាបន្នបុគ្គល មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។
[២៩៩] បពិត្រព្រះអង្គដ៏ចំរើន សោតាបត្តិយង្គ ៤ នេះ ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ធម៌នោះ សឹងមានក្នុងខ្ញុំម្ចាស់ ខ្ញុំម្ចាស់សោត ក៏យល់ជាក់ ក្នុងធម៌ទាំងនោះហើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំម្ចាស់ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា