​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មានជោគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​ ​។​ ​មួយទៀត​ ​ទេយ្យធម៌​បន្តិចបន្តួច​ណាមួយ​ ​ដែល​មាន​ក្នុង​ត្រកូល​ ​ទេយ្យធម៌​ទាំងអស់​នោះ​ ​ខ្ញុំម្ចាស់​មិនបាន​ចែក​ ​(​គឺ​ប្រើប្រាស់​រួម​)​ ​ជាមួយនឹង​ពួក​បុគ្គល​មាន​សីល​ ​មានធម៌​ដ៏​ល្អ​។​ ​ម្នាលនាង​គោ​ធា​ ​នេះ​ជា​លាភ​ ​របស់​នាង​ហើយ​ ​ម្នាលនាង​គោ​ធា​ ​នាង​ឈ្មោះថា​ ​បាន​ល្អ​ហើយ​ ​ម្នាលនាង​គោ​ធា​ ​សោតាបត្តិផល​ ​ឈ្មោះថា​ ​នាង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​។​ ​
 ​[​៣០០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ឯង​ ​ននិ្ទ​យស​ក្កៈ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​លុះ​ននិ្ទ​យស​ក្កៈ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១៩២ | បន្ទាប់