[៣០១] បពិត្រព្រះអង្គដ៏ចំរើន សោតាបត្តិយង្គ ទាំង ៤ មិនមានដល់អរិយសាវកណាសព្វគ្រប់ ដោយប្រការទាំងពួង បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកនោះឯង ខ្ញុំព្រះអង្គពោលថា អ្នកមានធម៌ ជាគ្រឿងនៅ ដោយសេចក្ដីប្រមាទមែនឬ។ ម្នាលនន្ទិយៈ សោតាបត្តិយង្គ ទាំង ៤ មិនមានដល់អរិយសាវកណាសព្វគ្រប់ ដោយប្រការទាំងពួងទេ តថាគត ក៏ហៅបុគ្គលនោះថា ជាខាងក្រៅ តាំងនៅក្នុងប៉ែករបស់បុថុជ្ជន។ ម្នាលនន្ទិយៈ មួយទៀត អរិយសាវក ជាអ្នកមានសេចក្ដីប្រមាទ ជាប្រក្រតីផង ជាអ្នកមិនមានសេចក្ដីប្រមាទ ជាប្រក្រតីផង យ៉ាងណា អ្នកចូរស្ដាប់ នូវសេចក្ដីនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែងប្រាប់។ នន្ទិយៈសក្កៈ ទទួលស្ដាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា
[៣០២] ម្នាលនន្ទិយៈ អរិយសាវក ជាអ្នកមានសេចក្ដីប្រមាទ នៅជាប្រក្រតី តើដូចម្ដេច។ ម្នាលនន្ទិយៈ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតានិងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ព្រោះហេតុដូច្នេះឯង។ អរិយសាវកនោះ នៅត្រេកអរ ត្រឹមតែសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ ហើយ