​មិន​ខំប្រឹង​ ​ដើម្បី​ស្ងប់ស្ងាត់​ ​ក្នុង​វេលា​ថ្ងៃ​ ​ដើម្បី​ចៀសចេញ​ ​អំពី​អារម្មណ៍​ ​ហើយ​សម្ងំ​នៅ​ ​ក្នុង​វេលា​យប់​តទៅទៀត​។​ ​កាល​អរិយ​សាវក​នោះ​ ​មាន​សេចក្ដីប្រមាទ​ ​យ៉ាងនេះ​ហើយ​ ​បាមោជ្ជៈ​ក៏​មិន​មាន​ ​កាល​បើ​បាមោជ្ជៈ​មិន​មាន​ ​បីតិ​ក៏​មិន​មាន​ ​កាលបើ​បីតិ​មិន​មាន​ ​បស្ស​ទ្ធិ​ក៏​មិន​មាន​ ​កា​លបើបស្ស​ទ្ធិ​មិន​មាន​ ​រមែង​នៅជា​ទុក្ខ​ ​ចិត្ត​របស់​បុគ្គល​ ​អ្នកមាន​សេចក្ដីទុក្ខ​ ​រមែង​មិន​ដំ​កល់​មាំ​ ​កាលបើ​ចិត្ត​មិន​ដំ​កល់​មាំ​ ​ធម៌​ទាំងឡាយ​ ​ក៏​មិនកើត​ប្រាកដ​បាន​ឡើយ​។​ ​អរិយ​សាវក​នោះ​ ​ក៏​រាប់​ថា​ ​ជា​អ្នក​នៅ​ដោយ​សេចក្ដីប្រមាទ​ ​ព្រោះ​ធម៌​ទាំងឡាយ​ ​មិនកើត​ប្រាកដ​។​ ​ម្នា​លន​ន្ទិយៈ​ ​មួយទៀត​ ​អរិយ​សាវក​ ​(​ប្រក​ដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ជា​អ្នក​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​អរិយ​សាវក​នោះ​ ​នៅ​សន្តោស​ត្រឹមតែ​អរិយ​កន្ត​សីល​នោះ​ ​ហើយ​មិន​ខំប្រឹង​ ​ដើម្បី​ស្ងប់ស្ងាត់​ ​ក្នុង​វេលា​ថ្ងៃ​ ​ដើម្បី​ចៀសចេញ​ ​អំពី​អារម្មណ៍​ ​ហើយ​សម្ងំ​នៅ​ ​ក្នុង​វេលា​យប់​តទៅទៀត​។​ ​កាលបើ​អរិយ​សាវក​នោះ​ ​នៅ​ប្រហែស​ ​យ៉ាងនេះ​ហើយ​ ​បាមោជ្ជៈ​ ​ក៏​មិន​មាន​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់