​កាល​បើ​បាមោជ្ជៈ​មិន​មាន​ ​បីតិ​ក៏​មិន​មាន​ ​កាលបើ​បីតិ​មិន​មាន​ ​បស្ស​ទ្ធិ​ក៏​មិន​មាន​ ​កា​លបើបស្ស​ទ្ធិ​មិន​មាន​ ​រមែង​នៅជា​ទុក្ខ​ ​ចិត្ត​របស់​បុគ្គល​អ្នកមាន​ទុក្ខ​ ​តែង​មិន​ដំ​កល់​នៅ​មាំ​ ​កាលបើ​ចិត្ត​មិនបាន​តាំងនៅ​មាំ​ ​ធម៌​ទាំងឡាយ​ ​ក៏​មិនកើត​ឡើង​ ​ប្រាកដ​។​ ​អរិយ​សាវក​នោះ​ ​ក៏​រាប់​ថា​ ​ជា​អ្នក​នៅ​ដោយ​សេចក្ដី​ប្រហែស​ ​ព្រោះ​ធម៌​ទាំង​ ​ឡាយ​ ​មិនកើត​ប្រាកដ​។​ ​ម្នា​លន​ន្ទិយៈ​ ​អរិយ​សាវក​ ​ជា​អ្នក​នៅ​ដោយ​សេចក្ដី​ប្រហែស​យ៉ាងនេះ​ឯង​។​ ​
 [​៣០៣​]​ ​ម្នា​លន​ន្ទិយៈ​ ​អរិយ​សាវក​ ​ជា​អ្នក​នៅ​ដោយ​សេចក្ដី​មិន​ប្រហែស​ ​តើ​ដូចម្ដេច​។​ ​ម្នា​លន​ន្ទិយៈ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មាន​បុញ្ញសិរី​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​អរិយ​សាវក​នោះ​ ​មិន​នៅ​សន្តោស​ត្រឹមតែ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​នោះ​ឡើយ​ ​ខំប្រឹង​ព្យាយាម​ ​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​ ​ក្នុង​វេលា​ថ្ងៃ​ ​ដើម្បី​ចៀសចេញ​ ​អំពី​អារម្មណ៍​ ​ហើយ​សម្ងំ​នៅ​ ​ក្នុង​វេលា​យប់​តទៅទៀត​។​ ​កាលបើ​អរិយ​សាវក​នោះ​ ​នៅ​មិន​ប្រហែសធ្វេស​ ​យ៉ាងនេះ​ ​បាមោជ្ជៈ​ ​តែង​កើតឡើង​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់