​កាលបើ​បុគ្គល​មា​នបាមោ​ជ្ជៈ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាយ​របស់​បុគ្គល​ដែល​មានចិត្ត​ប្រកបដោយ​បីតិ​ ​រមែង​ស្ងប់​ ​បុគ្គល​មាន​កាយ​ស្ងប់​ ​រមែង​ទទួល​សុខ​ ​ចិត្ត​របស់​បុគ្គល​ ​ដែល​មាន​សុខ​ ​ក៏​តាំងនៅ​មាំ​ ​កាលបើ​ចិត្ត​តាំងនៅ​មាំ​ហើយ​ ​ធម៌​ទាំង​ ​ឡាយ​ ​តែង​កើតឡើង​ប្រាកដ​បាន​។​ ​អរិយ​សាវក​នោះ​ ​ក៏​រាប់​ថា​ ​ជា​អ្នក​នៅ​ដោយ​សេចក្ដី​ ​មិន​ប្រហែស​ ​ព្រោះ​ធម៌​ទាំងឡាយ​ ​កើតឡើង​ប្រាកដ​។​ ​ម្នា​លន​ន្ទិយៈ​ ​មួយទៀត​ ​អរិយ​សាវក​ ​(​ប្រក​ដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​អរិយ​សាវក​នោះ​ ​មិន​នៅ​សន្តោស​ត្រឹមតែ​អរិយ​កន្ត​សីល​នោះ​ឡើយ​ ​ខំប្រឹង​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​ ​ក្នុង​វេលា​ថ្ងៃ​ ​ដើម្បី​ចៀសចេញ​ ​អំពី​អារម្មណ៍​ ​ហើយ​សម្ងំ​នៅ​ ​ក្នុង​វេលា​យប់​តទៅទៀត​។​ ​កាល​អរិយ​សាវក​នោះ​ ​នៅ​មិន​ប្រហែស​ ​យ៉ាងនេះ​ហើយ​ ​បាមោជ្ជៈ​ ​រមែង​កើតឡើង​ ​កាល​អរិយ​សាវក​ ​មា​នបាមោ​ជ្ជៈ​ហើយ​ ​បីតិ​រមែង​កើតឡើង​ ​កាយ​របស់​អរិយ​សាវក​ ​ដែល​មានចិត្ត​ប្រកបដោយ​បីតិ​ ​រមែង​ស្ងប់​រម្ងាប់​ ​អរិយ​សាវក​ ​មាន​កាយ​ស្ងប់​រម្ងាប់​ ​រមែង​ទទួល​សុខ​ ​ចិត្ត​របស់​អ្នកមាន​សុខ​ ​រមែង​ដំ​កល់​នៅ​មាំ​ ​កាលបើ​ចិត្ត​ដំ​កល់​នៅ​មាំ​ ​ធម៌​ទាំងឡាយ​ ​តែង​កើត​ប្រាកដ​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់