[​៣០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​ងាយ​គ្នាន់គ្នេរ​ប្រមាណ​បុណ្យ​ ​របស់​អរិយ​សាវក​ ​ដែល​ប្រកបដោយ​ស្ទឹង​ ​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ទាំង​ ​៤​ ​នេះឯង​ថា​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​បាន​ឡើយ​ ​បាន​ត្រឹមតែ​រាប់​ថា​ ​គំនរ​បុណ្យ​ដ៏​ធំ​ ​រាប់​មិនបាន​ប្រមាណ​មិនកើត​ ​(​ប៉ុណ្ណោះ​)​ ​ឯង​។​ ​
 ​[​៣០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​ងាយ​នឹង​គ្នាន់គ្នេរ​ប្រមាណ​ទឹក​ ​ក្នុង​មហាសមុទ្រ​ថា​ ​ទឹក​ប៉ុណ្ណេះ​អា​ឡ្ហ​កៈ​(​១​)​ ​ឬ​ទឹក​ប៉ុណ្ណេះ​រយ​អា​ឡ្ហ​កៈ​ ​ឬ​ទឹក​ប៉ុណ្ណេះ​ពាន់​អា​ឡ្ហ​កៈ​ ​ឬថា​ទឹក​ប៉ុណ្ណេះ​សែន​អា​ឡ្ហ​កៈ​ ​ដូច្នេះ​បាន​ឡើយ​ ​បាន​ត្រឹមតែ​រាប់​ថា​ ​គំនរ​ទឹកធំ​ ​រាប់​មិនបាន​ ​ប្រមាណ​មិនកើត​ប៉ុណ្ណោះ​ឯង​ ​មាន​ឧបមា​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​ងាយ​នឹង​គ្នាន់គ្នេរ​ ​ប្រមាណ​បុណ្យ​របស់​អរិយ​សាវក​ ​ដែល​ប្រកបដោយ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ទាំង​ ​៤​ ​នេះ​ថា​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​
​(​១​)​ ​រង្វាល់​ក្នុង​ដែន​មគធ​ ​ដូច្នេះ​ ​គឺ​ ​៤ក្តាប់​ ​ជា១កំបង់​ ​៤កំបង់​ ​ជា​ ​១នាឡិ​តូច​ ​៤នាឡិ​តូច​ ​ជា១អា​ឡ្ហ​កៈ​ ​៤អា​ឡ្ហ​កៈ​ ​ជា១ទោ​ណៈ​ ​៤ទោ​ណៈ​ ​ជា១មា​និ​កា​ ​៤មា​និ​កា​ ​ជា​ ​១ខា​រី​ ​២០ខា​រី​ ​ជា១វាហៈ​ ​គឺ១រទេះ​។​ ​(​មង្គល​ត្ថ​ទីប​នី​ ​ក្នុង​ទានកថា​)​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់