​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ដូច្នេះ​បាន​ឡើយ​ ​បាន​ត្រឹមតែ​រាប់​ថា​ ​គំនរ​បុណ្យ​ធំ​ ​រាប់​មិនបាន​ ​ប្រមាណ​មិនកើត​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​គាថាពន្ធ​នេះ​ថា​ ​
​[​៣០៧​]​ ​ស្ទឹង​ទាំងឡាយ​ ​ដែល​ពួក​ជន​ត្រូវការ​ ​គ្រប់តែ​ស្ទឹង​ ​សឹង​ហូរ​តម្រង់​ទៅ​ ​សាគរ​ ​ជា​កន្លែង​ដក់​ទឹក​ដ៏​ធំ​ ​ប្រមាណ​មិនបាន​ ​ជា​ស្រះ​ធំ​ ​ជាទី​ស្ញប់ស្ញែង​ ​ខ្លាំង​ពន្លឹក​ ​ដែល​ជា​កន្លែង​កើត​គំនរ​កែវ​ទាំងឡាយ​ ​យ៉ាងណាមិញ​។​ ​ធារ​បុណ្យ​ទាំងឡាយ​ ​តែង​ហូរ​ទៅ​រក​ជន​ជា​បណ្ឌិត​ ​ជា​អ្នកឲ្យ​នូវ​បាយទឹក​ ​និង​សំពត់​ ​ជា​អ្នកឲ្យ​ទីដេក​ ​ទី​អង្គុយ​ ​និង​គ្រឿង​កម្រាល​ ​ដូចជា​ផ្លូវទឹក​ហូរ​ទៅ​រក​សាគរ​ ​យ៉ាងនោះ​ឯង​។​ ​

 [​៣០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​នេះ​ ​មាន​ ​៤​។​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​។​ ​នេះ​ ​ស្ទឹង​គឺ​បុណ្យ​ ​គឺ​ស្ទឹង​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​ទី​ ​១​។​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់