​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​(​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​(​អរិយ​សាវក​នោះ​)​ ​ប្រាសចាក​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​នៅ​គ្រប់គ្រង​ផ្ទះ​ ​តែង​មាន​ចាគៈ​រួច​ស្រឡះ​ហើយ​ ​មាន​បាតដៃ​លាង​ចាំ​ឲ្យ​ ​ត្រេកអរ​ក្នុង​ការ​លះបង់​ ​ជា​អ្នក​គួរ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រលែក​។​ ​នេះ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​ទី​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ទាំង​ ​៤​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​។​ ​
 ​[​៣០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​ងាយ​នឹង​គ្នាន់គ្នេរ​ ​ប្រមាណ​បុណ្យ​របស់​ព្រះ​អរិយ​សាវក​ ​ដែល​ប្រកបដោយ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ទាំង​ ​៤​ ​នេះឯង​ថា​ ​ស្ទឹង​បុណ្យ​ ​ស្ទឹង​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​បាន​ឡើយ​ ​បាន​ត្រឹមតែ​រាប់​ថា​ ​គំនរ​បុណ្យ​ធំ​ ​រាប់​មិនបាន​ ​ប្រមាណ​មិនកើត​ប៉ុណ្ណោះ​ឯង​។​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់